(កំពង់ឆ្នាំង) លោក លី ឡា នាយខណ្ខរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃអង្គារ ១២កើត ខែ កត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ក្រុមការងាររួមខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទភូមិថ្មី និងសហគមន៍នេសាទអន្លុងមេត្រីសែនជ័យកម្លាំងចូលរួមសរុបចំនួន ១៤នាក់ និងមធ្យោបាយ កាណូត ០៤ គ្រឿង បានចុះទៅដល់ចំណុចបឹងធំ ចាអោកប្រឿ អ្នកតាកែវ ស្ថិតនៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះក្រុមការងារ
ខាងលើបានប្រទះឃើញការធ្វើនេសាទប្រើឧបករណ៍លូរួមផ្សំរបាំងស្បៃមុង បន្ទាប់ ក្រុមការងារបានឯកភាពគ្នាធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង
ទទួលបានលទ្ធផលដូចខាងក្រោម៖
-របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង ១០ កន្លែង ប្រវែង ៥៥០ម៉ែត្រ លូស្បៃមុង ចំនួន ១០ គ្រឿង បង្គោលចំនួន ២៥០ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន៤០ គីឡូក្រាម។
សូម ឯកឧត្តមមេត្តាជ្រាបជារបាយការណ៍