ព័ត៌មានជាតិ

លោក លី ឡា នាយខណ្ខរដ្ធបាលខណ្ឌជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ដ្របឹងទន្លេសាប!

(កំពង់ឆ្នាំង) ៖ លោក លី ឡា នាយខណ្ខរដ្ធបាលជលផលខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែ កត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ក្រុមទី១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សង្កាត់រដ្ឋបាលជលផលចុងកោះ និងសហគមន៍នេសាទភូមិថ្មី  សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ ដឹកដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងចូលរួមសរុបចំនួន១៧នាក់ និងមធ្យោបាយកាណូត ០៤ គ្រឿង បានចុះទៅដល់ចំណុចក្រាំងយូវ និងមេទឹកទំនប់ក្បាលកន្លង់ ជាដែននេសាទ ស្ថិតនៅក្រោយភូមិក្រាំងយូវ និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី  ខេត្តកំពង់ឆ្នាំង។ ក្នុងនោះក្រុមការងារបានប្រទះឃើញការធ្វើនេសាទប្រើឧបករណ៍លូរួមផ្សំរបាំងស្បៃមុង បន្ទាប់មកក្រុមការងារបានឯកភាពគ្នាធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង។
+ក្រុមទី២ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៃខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍ភូមិកោះធំ, សហគមន៍នេសាទស្វាយរំពាសែនជ័យសែនជ័យ ដឹកដោយលោក ស៊ឹម សេងលី កម្លាំងសរុប ចំនួន ១២ នាក់ និង
មធ្យោបាយកាណូត ០៣ គ្រឿង
បានបានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុង ចំណុច បឹងឆ្នុកអណ្តែង  ស្ថិតនៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។ ក្រុមការងារបានឯកភាពគ្នាធ្វើការ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ដូចខាងក្រោម៖
– របាំងស្បៃមុងចំនួន០២ករណី ស្មើនឹង ២៥កន្លែង ប្រវែង ១១៥០ម លូស្បៃមុងចំនួន ២៥គ្រឿង បង្គោលចំនួន ៥០០ ដើម និងចាក់ចាក់លែងត្រីចំរុះ ចូលដែននេសាទវិញចំនួន ៧០គក្រ។
សូមឯកឧត្តមមេត្តាជ្រាបជារបាយការណ៍

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *