(ព្រៃវែង) ៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយកីឡាករទូក ង ចំនួន ៥៥ទូក មកពីខេត្តព្រៃវែង ត្រៀមចូលរួមការប្រណាំងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ជា សុីម ជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ប្រគល់ជូនគណៈកម្មការ និងចំណុះទូក ដូចខាងក្រោមៈ
១- ឧបត្ថម្ភទូក ងវែង ចំនួន ១៨ទូក ក្នុង ១ទូក ទទួលបានថវិកា ចំនួន ២លានរៀល អង្ករ ៣០០គីឡូក្រាម, ទឹកបរិសុទ្ធ ៥កេស, មី ៦កេស, ទឹកត្រី ២យួរ, ត្រីខកំប៉ុង ២កេសធំ, ទឹកស៊ីអ៊ីវ ២យួរ, ភេសជ្ជៈ៥កេស និងស្រាបៀរ ៣កេស។
២- ឧបត្ថម្ភសម្រាប់ទូក ង ខ្នាតអន្តរជាតិ ចំនួន៣៧ទូក ក្នុង ១ទូកៗ ទទួលបានថវិកា ចំនួន ១លានរៀល, អង្ករ ២០០គីឡូក្រាម, ទឹកបរិសុទ្ធ ២កេស, មី ៣កេស ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខកំប៉ុង ១កេសធំ, ភេសជ្ជៈ ៣កេស និងស្រាបៀរ ចំនួន ២កេស។
៣- ឧបត្ថម្ភសម្រាប់អនុគណៈកម្មការបច្ចេកទេសនិងគ្រប់គ្រងទូក ថវិកាចំនួន ៤លានរៀល អង្ករ ៣០០គីឡូក្រាម, ទឹកបរិសុទ្ធ ២០កេស,មី ៦កេស, ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
៤- ឧបត្ថម្ភសម្រាប់អនុគណៈកម្មការសន្តិសុខនិងសណ្ឋាប់ធ្នាប់ ថវិកា ចំនួន ៦លានរៀល ទឹកបរិសុទ្ធ ២០កេស, មី ៦កេស, ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
៥- ឧបត្ថម្ភសម្រាប់អនុគណៈកម្មការបរិស្ថាន និងសុខាភិបាល ថវិកា ចំនួន ៤លានរៀល, ទឹកបរិសុទ្ធ ២០កេស, មី ៦កេស, ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
៦- ឧបត្ថម្ភសម្រាប់អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ថវិកា ចំនួន ៥លានរៀល, ទឹកបរិសុទ្ធ ២០កេស, មី ៦កេស, ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
៧- ឧបត្ថម្ភសម្រាប់វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ថវិកា ចំនួន ៥០ម៉ឺនរៀល ទឹកបរិសុទ្ធ ៥កេស ភេសជ្ជៈ ៥កេស និងស្រាបៀរ ៥កេស។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី សសុខា ព្រមទាំងឯកឧត្តម ឧកញ៉ា ថា្នក់ដឹកនាំ និងសប្បុរស់ជននានា ដែលបានឧបត្ថម្ភទូកងខេត្តព្រៃវែង។