ខេត្តព្រៃវែង: នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំមន្ដ្រីពាក់ព័ន្ធ មន្ដ្រីជំនាញ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដោយគ្រោះទឹកជំនន់តាមមូលដ្ឋាន និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដំណាំស្រូវ ជន់លិចចំនួន ២៥៧,២០ហិកតា ស្មើនឹង ៣០៥គ្រួសារ ស្ថិតនៅក្នុងឃុំព្នៅទី១ និងឃុំព្នៅទី២ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុក នាយកទីចាត់ការ ប្រធានអង្គភាព មន្ត្រីកសិកម្មស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ។