ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

(ព្រៃវែង) ៖ នាព្រឹកអង្គារ៍ ថ្ងៃទី២០  ខែសីហា  ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C»សាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖

១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការទាំង៥ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង៖
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគររូបនីយកម្ម
-គណៈកម្មាធិការរៀបចំគម្រោង
៣- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ខែមិថុនា ប្រចាំឆមាសទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៤- ពិនិត្យ និងអនុម័ត លើប្រតិទិនការងារសម្រាប់កសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ(២០២៥-២០២៩) របស់រដ្ឋបាលខេត្តព្រៃវែង
៥- បញ្ហាផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *