ព័ត៌មានជាតិ

រថយន្ត​ Lexus RX300 បុកឡើងសួនផ្លូវ​ និងបុកដើមឈើបាក់មួយដេីមរងការខូចខាត!

(ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្តម៉ាក LexusRX300 មួយគ្រឿងក្នុងល្បឿនលឿនខណៈបើកមកដល់ផ្លូវកោងមិនប្រយ័ត្នក៏បួងចង្កូតជ្រុលទៅបុកឡើងសួនផ្លូវរួចបន្តទៅបុកដើមឈើបាក់១ដើមទៀតរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ចំណុចលើផ្លូវបុរីអង្គរក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ឡិចសុីសRX300ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2B-1179 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកឡើងសួនផ្លូវរួចបន្តទៅបុកដើមឈើមួយដើមទៀតបណ្ដាលឲ្យបាក់រាបដល់ដីរងការខូចខាត ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ហើយភ្លាមនោះដែរម្ចាស់បើករថយន្តបង្កបានបើកទ្វារគេចចេញពីចំណុចកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *