ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាព ​ខណ្ឌ​ពោធិ៍​សែនជ័យ​ចុះ​ឃាត់​ហាង​ម៉ាស្សា​ជន​ជាតិ​ចិនបង្កប់​សេវា​ផ្លូវ​ភេទ​ ឃាត់​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣នាក់!

(ភ្នំពេញ​) ៖​ កម្លាំង​រដ្ឋបាល​​ខណ្ឌ​ពោធិ៍​ចុះ​ត្រួតពិនិត្យហាង​ម៉ាស្សា​ជន​ជាតិ​ចិនបង្កប់សេវា​ផ្លូវ​ភេទ​​ ឃាត់​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣នាក់​ យក​ទៅ​សួរ​នាំ​ភ្លាមៗ​ បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​៨យប់ ​ថ្ងៃ​ទី​១៣ ខែ​តុលា ​ឆ្នាំ​២០២៤នៅ​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​ស្ថិត​នៅ​ក្នុងសង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា​ បន្ទាប់​ពី​កម្លាំងសមត្ថកិច្ចខណ្ឌ​ពោធិ៍​សែនជ័យ​ទទួល​ដំណឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ បាន​រាយការណ៍​ប្តឹង​ទៅ​គណៈបញ្ជា​ការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ដោយ​បានប្រាប់ថា​ ទីតាំង​ម៉ាស្សា​យីហោ​ ឡុង​ជីតាវ​ មាន​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវ​ភេទ​។ បន្ទាប់​មក​ កម្លាំង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ដឹក​នាំ​ ដោយ​លោក​អភិបាល​រង​ខណ្ឌ​និង​អធិការ​រង​ទទួល​បន្ទុក​​ មាន​គ្រប់​ជំនាញ​ បាន​ចុះ​នៅ​ទី​តាំង​ខាង​លើ​ ដោយ​មានជនជាតិ​ចិន​ជា​ថៅកែ​ប្រុស​ម្នាក់​និង​ភ្ញៀវ​ប្រុស​ម្នាក់​រួម​នឹង​នារី​ៗ​ជា​បុគ្គលិក​ចំនួន​១១នាក់​ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​ចិន​ ដោយ​សរុប​ទាំងអស់​ទាំង​ស្រី​ទាំង​ប្រុស​មាន​ចំនួន​១៣នាក់​ និង​វត្ថុ​តាង​ដក​ហូត​រួម​មាន​ ទូរស័ព្ទ​១២គ្រឿង​ ស្រោម​អនាម័យ​ចំនួន​២ប្រអប់​ធំ​ និង​ដែក​កេះ​បុក​ចំនួន​២ដេីម​។

ក្រោយ​ពេល​កេីត​ហេតុជនជាតិ​ចិន​និង​ជនជាតិ​ផ្សេង​ទៀត​នោះ​ត្រូវ​បាន​កម្លាំង​នៃ​អធិការ​ដ្ឋាននគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យបញ្ជូន​យក​ទៅ​សួរ​នាំ​ដេីម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *