(បាត់ដំបង) ៖កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២៤វេលាម៉ោង ១៨និង០០នាទី ក្រោមបទបញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្នុងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែននេះ បានធ្វើការសហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការ ធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះយ៉ាន ណាក់ អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក កក្នុងករណីប៉ុន-ប៉ង- ឃ-ា-ត-ក-ម្ម(ទៅលើអ្នកដទៃ)និងប៉ុន-ប៉ង-បំ-ផ្លិច-បំ-ផ្ល-ាញទ្រព្យសម្បត្តិទៀតផង ។
សូមជម្រាបជូនថា នៅមុនពេលធ្វើការនាំ-ខ្លួ-នមកធ្វើ ការសាកសួរនេះ ជនសង័្សយខាងលើ បានជិះម៉ូតូតែម្នាក់ឯងស្វែង រកជួ-លមនុស្សឱ្យប្រព្រឹត្តិសកម្មភា ពដូចខាងលើទៅលើមនុស្សចំនួន ០២នាក់ ដែលត្រូវជាសាច់ញ្ញាតិ របស់ខ្លួនដែរ រស់នៅក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយកំណត់តម្លៃនៃការធ្វើសកម្មភាព ដូចខាងក្រោមគឺ៖
-បើដុ-តផ្ទះឱ្យតម្លៃ ៣០ម៉ឺនរៀល
-បើដុ-ត រថយន្តឱ្យតម្លៃ ៦០ម៉ឺនរៀល
-បើក-ា-ប់មនុស្សទាំង០២នាក់នោះ មួយក-ាំបិ-តឱ្យតម្លៃ ៣០ម៉ឺនរៀល(តម្លៃគឹតតាមមុខក-ាំ-បិ-ត)ដែលក-ា-ប់បាន
ហើយចំពោះឧបករណ៍ធ្វើសកម្មភាពគេជាអ្នករៀបចំឱ្យមួយចប់រួមមាន៖(ដបសាំង-ដែកកេះ-ក-ាំបិ-ត-រូបថត ជនរងគ្រោះនិងប្លង់ផ្ទះរបស់ជនរងគ្រោះ)។
នៅពេលដែលបុរសខាងលើស្វែងរកអ្នក(ជួល) ព្រមគ្នាសមត្ថកិច្ចនគរបាលក៏ទទួលបានព័ត៌មាននេះ ភ្លាមដែររួចក៏ផ្តើមធ្វើការស្រាវជ្រាវ ស្របតាមជំ នា ញ វិជ្ជាជីវៈនគរបាល រហូតកំណត់មុខសញ្ញាបាននិងឈានទៅដល់ការនាំខ្លួ-ន រូបគេមកធ្វើការសាកសួរក្នុងនោះត្រូវបានដកហូតវត្ថុតាងដែលជនសង័្សយរូបនេះបានត្រៀមបម្រុងរួចជាស្រេចក្នុង ការប៉ុ-ន-ប៉-ងធ្វើសកម្មភាពនោះគឺ៖
-ដបសាំងចំនួន ០៤ដប ស្មើនឹង ០៤លីត្រ
-ពូ-ថៅដែក ដងដែក ចំនួន០១
-ក-ាំ-បិ-តចុងស្រួចផ្លែដែក ដងជ័រ ចំនួន០១
-ដែកកេះ ចំនួន០២
-ដែករុំក្រណាត់សម្រាប់ដាក់ប្រេងសាំងដុ-ត ចំនួន០១
-រូបថត ចំនួន០៣សន្លឹក(ផ្ទៈនិងរូបថតជនរងគ្រោះ)ជាគោលដៅ
-ក្រដាស់គូរប្លង់ផ្ទះជនរងគ្រោះ០១សន្លឹក។
នៅពេលពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានដើរស្វែងរកជួលមនុស្សឱ្យធ្វើសកម្មភាពខាងលើពិតប្រាកដមែន ក្នុងនោះបានត្រៀមបម្រុងនូវមធ្យោបាយដូចខាងលើទៀត ផង ហើយមូលហេតុ ដែលរូបគេប៉ុ-ន-ប៉-ងធ្វើដូច្នេះគឺដោយសារខឹងនឹងមនុស្សខាងលើ មើលងាយថាខ្លួននេះរកស៊ីមិនមានដូចគេ ។
នេះអាចចាត់ទុកជាមហាសំណាងណាស់ ក្នុងករណីដ៏ឃោ-រ-ឃៅនេះ ប្រសិនបើសមត្ថកិច្ចមិនបានចាត់ វិធានការ រកឱ្យឃើញជាមុនទេនោះ ពិតណាស់សោកនាដកម្ម មួយនឹងកើតមាននៅក្នុងមូលដ្ឋាននាំបង្កឱ្យមានការ បាត់បង់អាយុ-ជី-វិ-ត របួសពិការមនុ ស្សនិងអន្តរាយដល់ទ្រព្យសម្បត្តិដ៏ធំធេងទៀតផង។
ទោះបីជាយ៉ាងនេះក្តីពេលនេះសមត្ថកិច្ចរៀបចំក សាងសំណុំរឿងបញ្ជូនទាំងមនុស្សនិងវត្ថុតាងមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕ដោយ ព្រំ ហន!