ព័ត៌មានជាតិ

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្ត ទួលកែវប្រាសាទ (វត្តពង្រ)

(កំពង់ចាម) ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម អមដំណើរដោយលោកជំទាវប្រធានប្រតិបត្តិ លោកជំទាវ លោកស្រី ជាអនុប្រធានកិត្តិយស និងប្រតិបត្តិ ព្រមទាំងសមាជិកាសាខា បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្ត ទួលកែវប្រាសាទ (វត្តពង្រ) ស្ថិតនៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *