ព័ត៌មានជាតិ

ទូកងរាជសីហ៍សរជ័យ​ បានបង្ហាញវត្ត មានក្នុងដងស្ទឹងសង្កែហេីយនៅថ្ងៃនេះ!

ខេត្តបាត់ដំបង ៖ ក្រោមការ​ដឹក​នាំនិងទទួលរាប់រងផ្ទាល់ពីលោក ឧត្តម​សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដូចការរំពឹងទុកនៅថ្ងៃ​ទី​១៣​ខែ​តុ​លា ឆ្នាំ២០២៤នេះទូកង ឈ្មោះ​( រាជសីហ៍សរ​ ជ័យ)ដែលជាទូកងរបស់ស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានបង្ហាញវត្ត មាននៅ ក្នុងដងស្ទឹងសង្កែ​ ក្រុងបាត់​ដំ​បងហេីយ​ បន្ទាប់ពីបានរៀបចំប​ន្ថែម នូវសោភ័ណ្ឌភាព ប្រកប​ដោយ ការទាក់ទាញរួចមក។

ទូកងរាជសីហ៍សរជ័យ​ គឺជាទូកមួយក្នុងចំណោមទូកផ្សេងទៀត​ ដែលទទួលបានជ័យលាភី ក្នុងអំឡុង​ពេ​ល​ ប្រណាំងកាលពីឆ្នាំមុនក្នុងខេត្តបាត់ដំបង​ ហេីយ ត្រូវបានជ្រេីស​រេីសឱ្យចូលរួមប្រកួតប្រជែងនៅ​ រាជ​ធានីភ្នំពេញនាឆ្នាំកន្លងទៅ​ និងទទួលបានចំ​ណាត់ថ្នាក់ជ័យលាភីក្នុងចំណោមទូក ទូទាំងប្រទេសផងដែរ។

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ​ (រាជសីហ៍សរ​ជ័យ)នឹងបង្ហាញសមត្ថភាពរបស់ខ្លួនជាថ្មីម្តងទៀត ជូនបងប្អូន​ ប្រជាពលរដ្ឋ​ ភ្ញៀវជាតិ​ ភ្ញៀវអន្តរជាតិ​ ទស្សនានៅ ក្នុងដង​ស្ទឹងសង្កែ​ ដូច្នេះសូមបងប្អូនក្នុងខេត្តបាត់ដំបង ភ្ញៀវជាតិ អន្តរជាតិ គាំទ្រទូកងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងឱ្យបានខ្លាំងក្លាផង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *