ខេត្តព្រៃវែង ៖ រសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ១៤ ខែ តុលាឆ្នាំ ២០២៤ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅ សាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ចើញចូលរួមពីគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា សរុបចំនួន ២២រូប។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខ និងសេចក្តីនឹករលឹកពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការផ្តាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។