(កំពង់ចាម) ៖ ព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្ស ប្រចាំខែសីហា និង ទិសដៅភារកិច្ចបន្ត ប្រចាំខែកញ្ញា ឆ្នាំ ២០២៤ នៅមន្ទីរគណបក្សខេត្ត។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត, ឯកឧត្តម កៅ សុខអាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត និង អតីតសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី ៣ សរុប ១៤២ រូប ។
ក្នុងឱកាសនោះមានការ ប្រគល់ជូន ព្រះរាជក្រិត្យ-អនុក្រិត្យ និងប្រកាស តែងតាំងទីប្រឹក្សា និងជំនួយការ ក្រសួង ជូនដល់អតីតសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុកអាណត្តិទី៤ និង សេចក្ដីសម្រេចតែងតាំងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ចំនួន ៧ រូបផងដែរ៕