(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២៤ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា ព្រមទាំងសមាជិកា បានអញ្ជើញ និងចូលរួម ចែកធុងចម្រោះទឹកស្អាតចំនួន ២៣៦ធុង ជូនប្រជាពលរដ្ឋនៅក្នុងបរិវេណសាលាឃុំទំនប់ ស្រុកបាធាយ។ បន្ទាប់មកលោកជំទាវ ដឹកនាំសមាជិកាសាខា ចុះពិនិត្យ និងសួរសុខទុក្ខកុមារ នៅទារកដ្ឋានសហគមន៍ ឃុំទំនប់ ស្ថិតនៅភូមិប្រយុក ឃុំទំនប់ ស្រុកបាធាយ និងបានឧបត្ថម្ភ ដល់អ្នកគ្រូ និងអ្នកថែទាំកុមារថវិកាចំនួន៤០ម៉ឺនរៀល កុមារក្នុងទារកដ្ឋាន ថវិកាចំនួន ២០ម៉ឺនរៀល និងឧបត្ថម្ភចាក់ដីបរិវេណទារកដ្ឋានថវិកាចំនួន ៥០ ម៉ឺនរៀលផងដែរ៕