(កំពង់ចាម) ៖ ឯកឧត្តម អ៊៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម តាមនាមគណ:កម្មាធិការគណបក្សខេត្តកំពង់ចាម រួមជាមួយសមាជិក សមាជិកាគណបក្សក្នុងទូទាំងខេត្ត និង ក្នុងនាមខ្ញុំបាទផ្ទាល់ មានក្ដីតក់ស្លុតក្ដុក្ដុល និងក្រៀមក្រំរកអ្វីប្រៀបផ្ចឹមពុំបាន ដោយបានទទួលដំណឹងពីមរណភាពរបស់សម្ដេចចៅហ្វាវាំ គង់ សំអុល សមាជិករដ្ធសភា. ឧបនាយរដ្ធមន្ដ្រី និងជារដ្ធមន្ដ្រីក្រសួងបរមរាជវាំង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង៨.៧៥ នាទីព្រឹកនាថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៤ ឆ្នាំ ដោយរោគគាពាធ។
មរណភាពរបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល គឺជាការបាត់បង់ឥស្សជន ដែលមានគុណ បំណាច់ដ៍ថ្លៃថ្លាបំផុតចំពោះប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា និងជាការបាត់បង់ ស្វាមី ឪពុក និង ជីតា ប្រកបដោយព្រហ្មវិហារធម៌ និង គុណសម្បាត្តិដ៍ខ្ពង់ខ្ពស់ សម្រាប់ក្រុមគ្រួសារទាំងមូល។
ក្នុងបរិយាកាសដ៍ក្រៀមក្រំនេះ យើងទាំងអស់គ្នា សូមចូលរួមគោរពសំដែងនូវមរណទុក្ខដ៍ក្រៀមក្រំ និងសោកស្ដាយ អាឡោះអាល័យពុំអាចរាប់បាន ចំពោះមរណភាពរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលជាឥស្សជនរបស់ប្រទេសជាតិ និងសូមគោរពចង់ចាំជានិច្ចនូវីរភាព និងគុណបំណាច់ដ៍ថ្លៃថ្លារបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងការបម្រើផលប្រយោជន៍ប្រទេសជាតិ ស្ទើរពេញមួយជីវិត។
សូមដួងវិញ្ញាណក្ខន្ទ សម្ដេចចៅហ្វាវាំង គង់ សំអុល បានបដិសន្ធិក្នុងទីស្ថានប្រកបដោយបរមសុខ កុំបីឃ្លៀតឡើយ។