(កំពង់ចាម) ៖ បន្ទាប់ទទួលបានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណស្នាក់ការអនុសាខា ស្រុកស្ទឹងត្រង់។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥១ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖ – អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់ និង ថវិកា ៥០,០០០ រៀល៕