(កំពង់ចាម) ៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អមដំណើរដោយ លោកជំទាវ ប៉ាង ដានី អនុប្រធាន អចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយសប្បុរសជនជាច្រើនរូប បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជួនជនមានពិការភាព ដែល ខ្វះខាតជីវភាព ចំនួន ១០ គ្រួសារ រស់នៅ ភូមិពង្រ ៤នាក់ និង ភូមិរមូលចំនួន ៦នាក់ ឃុំរអាង ស្រុកកំពង់សៀម ។