(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោលជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី “ចែករំលែកក្តីស្រលាញ់ជាមួយ ក្លិបកីឡាបាល់ទាត់ វិសាខា“ ព្រមទាំងប្រគល់ជូនសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ ដល់ក្មួយៗ នៃមណ្ឌលកុមារកំព្រាខេត្តព្រៃវែង នៅកីឡដ្ឋានខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។
បន្ទាប់ពីកម្មវិធីខាងលើបានបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមការងារបានចំអិនម្ហូបអាហារជូនកូនៗ ក្មួយៗ នៃមណ្ឌលកុមារកំព្រាចំនួនបី ក្នុងខេត្តព្រៃវែង ពិសារនៅបរិវេណមណ្ឌលកុមារកំព្រា S.O.S។