(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង និងលោកជំទាវ ក្រុមគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០,០០០,០០០រៀល ដើម្បី<<ចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន>>ប្រទេសកម្ពុជារួចរាល់ហើយ❤️🇰🇭❤️
ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ បានស្នើដល់ពុកម៉ែ បងប្អូន និងក្មួយៗចូលរួមបរិច្ចាគថវិកាទោះតិចក្តីច្រើនក្តី ដើម្បីជាស្មារតីជាតិខ្មែរក្នុងការចូលរួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍតំបន់ព្រំដែនរបស់យើង🙏🇰🇭🙏