(កំពង់ចាម) ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងអាវុធហត្ថស្រុកព្រៃឈរ ផ្នែកសឹករងព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ៣ករណី នៅចំណុចបឹងធំ , បឹងកេះ , នឹង ចំណុច ក្របបាយ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។