ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែ តុលា ឆ្នាំ ២០២៤ ចាប់តាំងពីព្រលឹមស្រាងៗ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសម្រួលចរាចរណ៍ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនសិស្សានុសិស្សដែលមកប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៤ ដើម្បីបង្កភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់ល្អកំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ព្រមទាំងបានជួយការពារមធ្យោបាយយានជំនិះគ្រប់ប្រភេទ នៅតាមមណ្ឌលប្រឡង ទូទាំងខេត្តព្រៃវែង ដែលមានចំនួន ១៥ មណ្ឌល គឺនៅ ក្រុងព្រៃវែង ០៧មណ្ឌល, ស្រុកស្វាយអន្ទរ ០៣ មណ្ឌល និងស្រុកបាភ្នំ ០៣មណ្ឌល ស្រុកវាមករក៍ចំនួន ២ មណ្ឌល ។
សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រៃវែង បានប្រជុំរៀបចំនូវផែនការការពារ សម្រាប់បែងចែកកម្លាំង ចុះការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ តាមគោលដៅមណ្ឌលប្ងលងនីមួយៗ និងអនុវត្តបេសកកម្មនេះ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានារក្សាការពារឱ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅបានដោយល្អប្រសើរ ៕ដោយជុំ ចន!