ព័ត៌មានជាតិ

អបអរសាទរ ពិធីប្រណាំងទូក “ង” ទូកអន្តរជាតិ ខេត្តកំពង់ចាម ឆ្នាំ ២០២៤

(កំពង់ចាម) ៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រណាំងទូក “ង” ទូកខ្នាតអន្តរជាតិ ខេត្តកំពង់ចាម ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូករបស់ខ្មែរយើង និងមួយផ្នែកទៀតជាការរួមចំណែកក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ឱ្យមកកម្សាន្ត និងទស្សនានៅខេត្តកំពង់ចាម ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាព ស្ថិតក្រោមម្លប់សុខសន្តិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *