ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ប្រជុំរៀបចំការប្រឡងប្រជែងជ្រេីសរេីសក្របខ័ណ្ឌមន្រ្តីនរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤​ឱ្យចូលបម្រេីការងារនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី១៨ខែ​តុលាឆ្នាំ២០២៤​ នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាន​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ បានដឹកនាំកិច្ចប្រជុំដំណេីរការរៀបចំការ​ ប្រឡងប្រជែងជ្រេីសរេីស​ក្របខ័ណ្ឌមន្រ្តីនគរ​បាលជាតិបំពេញជួសប្រចាំ​ឆ្នាំ២០២៤​ឱ្យចូលបម្រេីការ​ងារនៅ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង។

ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក​ លោកស្រី​ ស្នង​ការរង​ អនុប្រធានផែន​ នាយការិយាល័យជំនាញ​ អធិការនគរបាលក្រុងស្រុក​ នាយប៉ុស្តិ៍នគរបាលរដ្ឋ​បាលនិងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *