(កំពង់ចាម) ៖ ដើម្បីចូលរួមចំណែកថែរក្សានូវវប្បធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ដែលបាននិងកំពុងតែរីកថ្កុំថ្កើងរុងរឿងនៅលើឆាកអន្តរជាតិ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីបណ្តែតប្រទីប អុជកាំជ្រួច និងពិព័រណ៌ ប្រចាំខេត្តកំពង់ចាម ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ស្ថិតនៅក្រុងកំពង់ចាម៕