ព័ត៌មានជាតិ

ឯកឧត្តម  សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម  សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណៈបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅមន្ទីរគណៈកម្មាធិការបក្សខេត្តព្រៃវែង។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានគណៈកម្មាធិការ គ.២៧៨ ខេត្ត ប្រធាន អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្ត ប្រធាន អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុង ស្រុក និងលោក លោកស្រី ប្រធានការិយាល័យទាំង៦ សរុបចំនួន ៥៧រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *