(ព្រៃវែង) ៖ ព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបើកដំណើរការឲ្យប្រើប្រាស់អគារជួសជុល កែលម្អ និងអាហារសាមគ្គី ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ស្រុកកញ្ជ្រៀច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាត្នោត ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៨ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្នៀន ក្រុមគ្រូពេទ្យ នាយកសាលា លោកគ្រូ អ្នកគ្រូ បឋមសិស្សាត្នោត សិស្សានុសិស្ស អាណាព្យាបាលសិស្ស សរុបចំនួន ៨៥០រូប។