ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលបន្តរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបដែលជាថ្ងៃចុង​ក្រោយនៅខេត្តបាត់ដំបង

(បាត់ដំបង) ៖ នៅថ្ងៃទី១៧ខែ​តុលាឆ្នាំ២០២៤​ គឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកបណ្តែតប្រទីប​ អបអរថ្ងៃចេញព្រះវ​ស្សានៅខេត្តបាត់ដំបង​ លោកឧត្តម​សេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បន្តដឹកនាំកងក​ម្លាំង​នគរបាល​រក្សាសន្តិសុខ​ ស​ណ្តាប់ធ្នាប់​ ជូនថ្នាក់ដឹកនាំ​ និងការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ​ ភ្ញៀវជាតិ​ អន្តរ​ជាតិដែលអញ្ជេីញចូលរួមក្នុងពិធីនេះ​។

នៅពេលពិធីត្រូវបានបញ្ចប់នៅក្រុងបាត់ដំបង ក៏ប៉ុន្តែ សមត្ថកិច្ចនគរបាលនៅតែបន្តរក្សាសន្តិសុខ នៅតាមដងផ្លូវ នៅក្នុងពេលដែលប្រជាពលរដ្ឋអញ្ជេីញវិល​ត្រឡប់ទៅកាន់លំនៅដ្ឋានវិញនៅតាមបណ្តាស្រុកប្រកបដោយសុខ​សុវត្ថិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *