ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ បាននាំយកថវិការ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌប្រពៃណីខ្មែរ !

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌប្រពៃណីខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងបានថ្លែងអំណរគុណដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនមិនក្លាយនឿយហត់ ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីសុខសន្តិភាព ស្ថេរភាពសង្គមនៅទូទាំងប្រទេស។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងត្រៀមមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ក្នុងនោះយើងក៏ត្រូវចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទដែលចូលរួមកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅទូទាំងខេត្តព្រះសីហនុឱ្យទទួលបាននូវសន្តិសុខល្អនៅតាមទីវត្តអារាមនានាក្នុងខេត្តព្រះសីហនុ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *