ខេត្តព្រៃវែង៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ច ប្រជុំកិច្ចប្រជុំ ស្ដីពីការបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខា កក្រក ខេត្តព្រៃវែង សម្រាប់ឆមាសទី១ ឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការ អញ្ចើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ១៦នាក់ ស្ត្រី ៦នាក់។
ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពី សំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខ ពី សំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៦ចំណុច ដូចខាងក្រោម៖
១- រាយការណ៍លទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ប្រចាំឆមាសទី១
២- ឆ្លងនូវតម្លៃការសាងសង់ស្ថានីយ៍លាងដៃ
៣- នីតិវិធីនៃការគ្រប់គ្រង និងការឧបត្ថម្ភធនដល់អនុសាខាក្រុង-ស្រុក
៤- ស្នើសុំតំឡើងឋានៈ និងតួនាទីដល់មន្រ្តីសាខាខេត្ត
៥- មតិចូលរួមរបស់សមាជិក សមាជិកា និងបញ្ហាផ្សេងៗ
ជាកិច្ចបញ្ចប់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិក គណៈ កម្មាធិការ សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាន នូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។