(ភ្នំពេញ) ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានដឹកនាំក្រុមការចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ជា សុផា មេបញ្ជាការរង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យដាច់សសៃ និងបាក់ឆ្អឹងដងកាំបិត កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបាននាំយកថវិការបស់លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣,៥០០,០០០ រៀល, ទឹកសុទ្ធ ៤កេស, ទឹកដោះគោឆៅចំនួន ០២យួរ ជាអំណោយសួរសុខទុក្ខផងដែរ៕