ព័ត៌មានជាតិ

សូមជម្រាបជូនដល់បងប្អូនសាធារណៈជនមេត្តាជ្រាបថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ!

(ភ្នំពេញ) ៖ សូមជម្រាបជូនដល់បងប្អូនសាធារណៈជនមេត្តាជ្រាបថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ មានករណីបង្ហោះព័ត៌មានមិនពិតរបស់ Account ឈ្មោះ Chhoeng Thoeurn និងមានផេកសារព័ត៌មានផ្សេងៗទៀត បានធ្វើការចែកចាយនូវព័ត៌មានមិនពិត ដោយមានខ្លឹមសារថា (ឆេះខ្ទិចហើយបងប្អូនអើយ😭🙏🙏អណ្តូងច្រុះស្រុកកំពង់សៀមខែត្តកំពង់ចាម😭) ធ្វើអោយមានការភ័ន្តច្រឡំដល់សាធារណៈជន។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីស្នងការរដ្ឋាននគបាលខេត្តកំពង់ចាមឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៣ និង ៣០នាទី មាន *ករណីអគ្គិភ័យ ១កើតឡើង ឆេះរោងស្នាក់នៅកម្មករប្រមូលសម្រាម (ស៊ិនទ្រី) ដោយមានមនុស្សរស់នៅ ២៣គ្រួសារនៅ ចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយម្ចាស់រោងឈ្មោះ *ឈុំ សារ៉ុន* អាយុ៤០ឆ្នាំ ភេទប្រុស ជាតិខ្មែរ និងប្រពន្ធឈ្មោះ វន់ គឹមហ៊ាន់ អាយុ ៣៣ឆ្នាំជាតិខ្មែរ។

ដូចនេះ សូមបងប្អូនសាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ កុំបន្តចែកចាយនូវព័ត៌មានមិនពិតនេះបន្តទៀត ដែលនាំកើតមាននូវការភ័ន្តច្រឡំ និងប៉ះពាល់ដល់សណ្ដាប់សង្គម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *