ព័ត៌មានជាតិ

ក្នុងកម្មវិធីចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹក អង្ករ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមេសាង ដែលប្រព្រឹត្តទៅនៅសាលាស្រុកមេសាង ខេត្តព្រៃវែង

ខេត្តព្រៃវែង : រសៀលថ្ងៃសុក្រ ទី១៣  ខែសីហា  ឆ្នាំ២០២៤ លោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងលោកជំទាវ មាន សំអាន អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍  និងលោកជំទាវ ជុន បូរ៉ានី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចែកចាយចង្រ្កានសន្សំសំចៃថាមពល និងធុងចម្រោះទឹក អង្ករ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមេសាង ដែលប្រព្រឹត្តទៅនៅសាលាស្រុកមេសាង ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ លោកជំទាវ សមាជិកព្រឹទ្ធសភា លោកជំទាវទីប្រឹក្សាសម្ដេចតេជោ លោកជំទាវតំណាងរាស្រ្តខេត្តព្រៃវែង លោកជំទាវអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុកមេសាង សមាជិកសមាគមនារីខេត្ត និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន៥៣១រូបផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *