ព័ត៌មានជាតិ

សកម្មភាពការងាររបស់ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបរាល់បទល្មើសនេសាទនារដូវបិទនេសាទ!!

(កំពង់ឆ្នាំង) ៖លោក លី ឡា នាយខណ្ឌរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៖ ថ្ងៃពុធ ០៨ ខែ ភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ដឹកនាំដោយ លោក អ៊ូ សោភ័ណ នាយរងខណ្ឌ សហការជាមួយអធិការនគបាលស្រុក កំពង់លែង ប្រើប្រាស់មធ្យោបាយ ០៣គ្រឿងកំលាំង១៥នាក់ បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ចាប់ពីចំណុចភ្នំត្រង់ ទៅដល់ផ្លូវ ៥០C នៅពេលនោះបានប្រទះឃេីញ របាំងស្បៃមុង ដែលជាបទល្មេីសជលផល។
+សហការជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ កម្លាំងចូលរួមសរុប ៥ នាក់ និងមធ្យោបាយកាណូត  ០១ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយឧបករណ៍របាំងស្បៃមុង ស្ថិតនៅចំណុចមេទឹកដីក្រហម មេទឹកសារកា ភូមិកោះថ្កួវ   ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល។
ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នា ធ្វើការរុះរើ បំផ្លាញចោលនៅនឹងកន្លែង  វត្ថុតាងរួមមានខាងក្រោម៖
រុះរើរបាំងស្បៃមុងចំនួន០២ករណី ស្មើនឹង ៦១ កន្លែង  ប្រវែង ១៣៥០ ម៉ែត្រ លូស្បៃមុងចំនួន ៦១គ្រឿង បង្គោលចំនួន ៦៥០ដើម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន ៧០គីឡូក្រាម។
សូម ឯកឧត្តមមេត្តាជ្រាបជាសេចក្តីរាយការណ៍។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *