ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម ក្នុងស្រុកកំចាយមារ

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីរៀបចំជួសជុល និងកែលម្អបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនទំនិញចេញចូល រវាងប្រទេសជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *