ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនអ្នកបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃចំនួន០១នាក់ ស្រុកតាលោសែនជ័យ

(ពោធិ៍សាត់) ៖ លោកវរសនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ
.សូមគោរពអនុញ្ញាតរាយការណ៍ជូន
.លោកឧត្តមសេនីយ៍ទោ.ស.ថេង.ស្នងការនគរបាលខេត្តពោធិ៍សាត់ជាទីគោរពដ៏ខ្ពង់ខ្ពស់

I.កម្មវត្ថុ.នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២៥ វេលាម៉ោង០៥និង២១នាទីល្ងាច សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានទទួលព័ត៌មានតាមរយៈលេខទូរសព្ទ ០៧១៦២៦៩៥៨ ពីរឈ្មោះឈន ចិន្តា ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិបត់ដួលឃុំផ្ទះរុងស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ បានរាយការណ៍មកសមត្ថកិច្ចយើងថា មានករណីចោរកម្មលួចម៉ូតូ០១គ្រឿងនិងទូរសព្ទដៃ០១គ្រឿង (០១លើក)
_នៅចំណុចផ្ទះរបស់ឈ្មោះខាន់ ប៊ុនថា ស្ថិតក្នុងភូមិបត់រដួលឃុំផ្ទះរុងស្រុកតាលផសែនជ័យខេត្តពោធិ៍សាត់
*ក្រោយពីរទទួលបានព័ត៌មាន
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន០៤នាក់ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការនគរបាលស្រុកតាលោសែនជ័យ
កម្លាំងកងរាជអាវុធហត្ថចំនួន០១នាក់
ដឹកនាំដោយ
លោកវីរៈសេនីយ៍ត្រី គិន សាន ឋានៈអធិការរង
_បានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យស្រាវជ្រាវជួបជាមួយជនរងគ្រោះឈ្មោះឈន ចិន្តា ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២៥ វេលាម៉ោង៥និង១២នាទីល្ងាច ជនរងគ្រោះកំពុងអង្គុយហូបទឹកត្នោតជូរនៅក្នុងសយ្យាបផ្ទះពីខាងលិចមានគ្នាចំនួន០៥នាក់
១ឈ្មោះឈន ចិន្តា ជាម្ចាស់ផ្ទះ
២.ឈ្មោះនី ច្រូច ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិកណ្ដាលឃុំផ្ទះរុងស្រុកតាលផសែនជ័យ។
៣.ឈ្មោះ សំ បញ្ញា ហៅឌីជេកន្ទុំរុយ ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិកៀនកេស២.ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង។
៤.ឈ្មោះឈួន ឆេង ភេទប្រុសអាយុ៥២ឆ្នាំរស់នៅភូមិកណ្ដាលឃុំផ្ទះរុង.ស្រុកតាលោសែនជ័យ។
៥.ឈ្មោះវ៉ន វី ហៅតុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិកោះស្វាយឃុំផ្ទះរុងស្រុកតាលោសែនជ័យ (ជាជនសង្ស័យ )
_បានដើរចេញពីវង់ផឹកស៊ីមុនយកទូរសព្ទដៃ០១គ្រឿងម៉ាកមីនីពណ៌ខ្មៅ របស់ឈ្មោះនី ច្រូចនិងចូលលួចយកម៉ូតូ០១គ្រឿងម៉ាកវេវអាហ្វាពណ៌ខ្មៅគ្មានស្លាកលេខ ដែលម្ចាស់ទុកក្នុងផ្ទះដោយមិនដកសោជិះយកទៅបាត់
បន្ទាប់ពីជនរងគ្រោះបានបំភ្លឺប្រាប់ហើយសមត្ថកិច្ចយើងបានធ្វើការប្រពន្ធស្ទាក់និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្លូវខ្វែង៦ ស្ថិតក្នុងភូមិបត់រំដួលឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
ដកហូតវត្ថុតាងរួមមាន
១.ម៉ូតូ០១គ្រឿងម៉ាកវេវអាហ្វាស៊េរី២០១៤ ពណ៌ខ្មៅគ្មានស្លាកលេខ។
៣.ទូរសព្ទដៃ០១គ្រឿងម៉ាកមីនីពណ៌ខ្មៅ។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាមខាងលើ សមត្ថកិច្ចយើងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំបន្ត
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះសុំឲ្យសមត្ថកិច្ចយើងចាត់ការតាមនីតិវិធីច្បាប់
សូមបញ្ជាក់
ចំពោះជនអង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារ០១លើក ពាក់ព័ន្ធនឹងគ្រឿងញៀន។
_សមត្ថកិច្ចយើងបានធ្វើតេសទឹកនោមរកសាធាតុញៀន(+)វិជ្ជមាន។
_ក្រោយមកសមត្ថកិច្ចយើងបានស្នើសុំគោលការណ៍ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់តាមរយៈលេខទូរសព្ទ 088 96 97 168ចុះថ្ងៃទី ០4 ខែមេសាឆ្នាំ 2025វេលាម៉ោង6 .46 នាទីដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើជាបណ្ដោះសន្ននិងបង្ករសុំរឿងតាមនីតិវិធីច្បាប់។
_សូមលោកឧត្តមសេនីយ៍ស្នងការមេត្តាទទួលជ្រាបជារបាយការណ៍ដោយសេចក្ដីគោរព🙏
សូមអរគុណ
វរសេនីយ៍ឯក.អ៊ុល.ហៃ

(ដោយព្រំ ហន!)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *