ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី វគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត សរុបចំនួន ៣០៩នាក់ ស្រី ១៥៥នាក់ នៅទីស្នាក់ការគណបក្សស្រុកស៊ីធរកណ្តាល

ខេត្តព្រៃវែង ៖ រសៀលថ្ងៃអាទិត្យ ៦ រោច ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤

ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី វគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត សរុបចំនួន ៣០៩នាក់ ស្រី ១៥៥នាក់ នៅទីស្នាក់ការគណបក្សស្រុកស៊ីធរកណ្តាល (១០៩នាក់ ស្រី ៦១នាក់) និងស្រុកស្វាយអន្ទរ (២០០នាក់ ស្រី ៩៤នាក់)។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធាន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់ក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក ដល់ថ្នាក់ដឹកនាំយុវជនគណបក្សស្រុក សមាជិក សមាជិកាបក្សថ្មី និងអ្នកចូលរួមទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះ។

បន្ថែមលើនេះ ឯកឧត្តមប្រធាន ក៏បានដាស់តឿនសតិអារម្មណ៍ដល់យុវជនដែលជាសមាជិកគណបក្សថ្មីទាំងអស់ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលខេត្តចំនួន៤ ទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) និងមិនត្រូវជឿលើការញុះញង់ ការអូសទាញរបស់ក្រុមជនអគតិដែលស្រេកឃ្លានអំណាច និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងឡើយ។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួន ៤៨០រូប។

-អបអរសាទរ យុវជនសម័យសន្តិភាព!
-អបអរសាទរ យុវជនសម័យឌីជីថល!
🙏សូមអរគុណ សន្តិភាព🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *