ព័ត៌មានជាតិ

កិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

(កំពង់ចាម) ៖ នាព្រឹកថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលាខេត្តកំពង់ចាម។

សម្រាប់របៀបវារៈមាន ៦ចំណុចសំខាន់ រួមមាន:

១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសម្រេចស្តីពី ការទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបង្កើតគណ:កម្មាធិការលទ្ធកម្ម(គ.ល) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។

៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តកំពង់ចាម។

៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយ:ពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តកំពង់ចាម។

៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយ:ពេលប្រាំឆ្នាំ(២០២៤-២០២៩)របស់រដ្ឋបាលខេត្តកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *