ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អមដោយថ្នាក់ដឹកនាំគណបក្សខេត្ត ព្រមទាំងសហការី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធ នៃសពលោកយាយ ចេង ឆៃអ៊ន់ ដែលត្រូវជាម្តាយរបស់ឯកឧត្តម សៅ សំបូរ

(កំពង់ចាម) ៖ ព្រឹកថ្ងៃអាទិត្យ ៨រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំគណបក្សខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធ នៃសពលោកយាយ ចេង ឆៃអ៊ន់ ដែលត្រូវជាម្តាយរបស់ឯកឧត្តម សៅ សំបូរ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ដែលបានទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *