(ភ្នំពេញ) ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យុន សុខផល្លីន មកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះរូបភាពបែបស៊ិ.ចស៊ី ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃស្ត្រីខ្មែរ ៕