ព័ត៌មានជាតិ

ឃាត់ខ្លួនកូនប្រុសអកតញ្ញូម្នាក់ ​វាយ​​ម្តាយបង្កើត​ខ្លួនឯង!

ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​អូរ​ឬ​ស្សី​០៣ បានធ្វើការឃាត់ខ្លួន​កូនប្រុសអកតញ្ញូម្នាក់ ដែល​ហ៊ាន​លើកដៃ ​វាយ​ទៅ​លើ​ម្តាយបង្កើត​ខ្លួនឯង ។

ការ​ឃាត់ខ្លួននេះធ្វើឡើងកាលពី​វេលា​ម៉ោង០៣និង២០​នាទី​រសៀល​ថ្ងៃ​ទី២១ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លក់ដូរ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវលំ ក្នុង​សង្កាត់​អូរ​ឬ​ស្សី​ទី​០៣ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ ​ត្រូវជា​ម្តាយ​មានឈ្មោះ សុខ សុភាព ភេទ​ស្រី អាយុ៦៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ​ឥ​វ៉ា​ន់​ចាប​ហ៊ួ​យស្នាក់​នៅផ្ទះ​១៥​អឺ​០​ហ្សិត ផ្លូវ​លេខ​១៦៦ ភូមិ​១ សង្កាត់​អូរ​ឫស្សី​ទី​៣ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ យាន ចំណាន ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​ម្តាយ ផ្ទះ​កើតហេតុ ។

បើ​តាម​ការ​បញ្ជាក់​ពី​ស្ត្រី​រង​គ្រោះ​ ត្រូវជាម្តាយ​ បាន​ប្រាប់​អោយ​ដឹង​ថា កូនប្រុស​របស់​គាត់ ​តែងតែ​ប្រើប្រាស់​ហិ.ង្សា​ទៅ​លើ​ក្រុម​គ្រួសារ​ជា​រើ​យ​ៗ លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៤​នេះ កូនប្រុស​អកតញ្ញូនេះ បាន​ដើរ​ដោយ​ថ្មើរជើង​ពី​ក្រៅ​ចូល​ទៅ​ក្នុងផ្ទះ នឹង​បាន​សម្លុត​ទារ​លុយ​ម្តាយ ប៉ុន្តែ​គាត់​បាន​ប្រាប់​ថា «​គាត់​មិន​មាន​លុយ​នោះ​ទេ​» ទើប​ធ្វើ​អោយ​កូន​រូប​នោះ​ខឹងសម្បារ លើកដៃ​វាយ​ទៅ​លើ​ផ្ទៃមុខ​ម្តាយ ​ចំនួន​០១​ដៃ បណ្តាល​អោយរ​ងរ​បួស​ខៀវ​ភ្នែក។ ភ្លាម​ៗ ជនសង្ស័យ​ជា​កូន​បាន​រត់គេច​ខ្លួន ក៏​មានការ​ឆោ​រ​ឡោរ​ផ្អើល​ពលរដ្ឋ​មក​ជួយ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា សមត្ថកិច្ចបាន​ដាក់​កម្លាំងក្បែរ​ផ្ទះ​កើតហេតុ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ ជនសង្ស័យ​ក៏​បាន​ត្រលប់​មក​ផ្ទះ គោលបំណង​មក​ទារ​លុយ​ពី​ម្តាយ​ទៀត ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ឬ​ស្សី​ទី​០៣ ធ្វើការ​សាកសួរ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ជនសង្ស័យ​កំពុង​ឃាត់ខ្លួននៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧​មក​រា ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *