ខេត្តបាត់ដំបង #លោក កត់ ណៃ មេគយច្រកអូររំដួល ដេកសោយសុខជាមួយទំនិញគ្រប់មុខកំពុងតែសំរុកចេញយ៉ាងគគ្រឹកគគ្រេង
នៅច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថា លោក កត់ ណៃ បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ ពន្ធមិនគ្រប់ដែរ ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយ សេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កត់ ណៃ។
ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចដោយមិនប្រាប់ឱ្យបងៗសុីវិល ដែលឈរចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។ ប្រភពបានរាយការណ៍ថា ជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយហាក់មាន អំណាចខ្លាំងសម្បើម ជាមួយៗរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែនទាំងនោះ។ រវាងឈ្មួញអ្នករកស៊ីនិងជួនស៊ីវិលដែលប្រចាំការនៅច្រកព្រំដែនអូររំដួល មានការយល់គ្នាយ៉ាងច្បាស់លាស់ដោយក្រុមដែលរកស៊ីដឹកទំនិញទាំង នោះគ្រាន់តែឃើញជនស៊ីវិលនៅឈរកន្លែងណា គឺទៅ តាមជួបដល់កន្លែងនោះតែម្ដង។
ថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជាមួយលោកមេស្នាក់ការគយមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយលោកកត់ ណៃ ជាមុន រីឯអ្នក រងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។ នៅស្រុកព្រំដែនអូររំដួលនេះក៏មានផងដែរអំពីបញ្ហាទំនិញសាច់ខូចគុណភាពដែលឈ្មួញបានរៀបចំ។ ពីព្រោះថានៅចំណុចព្រំដែនអូររំដួលនេះគ្មានការត្រួតពិនិត្យឲ្យបានម៉ត់ចត់នោះឡើយ។ អស់ លោកមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមទាំងគយផងមិនបានត្រួតពិនិត្យទំនិញនាំចូលនោះទេ។ ទំនិញឆ្លង កាត់ច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ ចត់នោះឡើយពោលគឺឲ្យតែហុចលុយចប់បញ្ហា៕សហការី