ព័ត៌មានជាតិ

កិច្ចប្រជុំសវនាការ រវាងគណៈកម្មការទី២​ នៃព្រឹទ្ធសភា​ ជាមួយរដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤

ប្រតិភូគណៈកម្មការទី២​ នៃព្រឹទ្ធសភា​ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន វឌ្ឍនា ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំសវនាការជាមួយប្រតិភូ នៃរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំមានគោលបំណង ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកន្លងមកពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ នៃព្រឹទ្ធសភា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *