រដ្ធបាលខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រៃវែង ពាក់ព័ន្ធនឹងគណនីហ្វេកប៊ុកឈ្មោះ អន ភារិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានផ្សព្វផ្សាយព័ត៌មានថាក្រុមហ៊ុនសាងសង់បានធ្វើការឈូសឆាយនៅលើដីកម្មសិទ្ធរបស់គាត់ ដោយមិនទាន់បានទទួលប្រាក់សំណងនៅឡើយ។
ពាក់ព័ន្ធករណ៍នេះរដ្ធបាលខេត្តព្រៃវែង សូមជម្រាបជូនថា អនុគម្រោងសាងសង់ផ្លូវខេត្តលេខ ៣១២ នេះមានប្រជាពលរដ្ធរងប៉ះពាល់សរុបចំនួន៩៦៤គ្រួសារ ក្នុងនោះគិតត្រឹមបច្ចុប្បន្នមានប្រជាពលរដ្ធចំនួន៩៦២គ្រួសារ បានឯកភាពទទួលយកប្រាក់សំណងគោលនយោបាយ តាមអត្រាតម្លៃជំនួសលើកលែងតែគ្រួសារចំនួន០២ប៉ុណ្ណោះ ដែលមិនទាន់ឯកភាពទទួលយកប្រាក់សំណង់ក្នុងនោះមានឈ្មោះដូចជា៖
១-លោក អន ភារិ ភេទប្រុស ប៉ះពាល់ដីទំហំ៣៦០,២១ម៉ែត្រក្រឡា
២-លោកស្រី សន ចាន់ថ្លា ភេទស្រី ប៉ះពាល់ដីទំហំ៣៣២,៧៧ម៉ែត្រក្រឡា ដែលទីតាំងដីទាំងពីរខាងលើស្ថិតក្នុងភូមិសំពោង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
សូមជម្រាបជូនថា៖ ការទូទាត់សំណងនេះ ត្រូវបានធ្វើឡើងដោយផ្អែកតាមអត្រាតម្លៃជំនួសដែលបានសិក្សាដោយក្រុមហ៊ុមប្រកបដោយវិជ្ជាជីវ: តាមប្រភេទដី ទំហំដី និងទីតាំងដែលរងផលប៉ះពាល់ជាក់ស្ដែង។
#សេចក្ដីជូនដំណឹងរបស់ រដ្ធបាលខេត្តព្រៃវែង មានដូចខាងក្រោម៖