(កំពង់ចាម) ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ញូង ចរិយា ឧត្តមភរិយា របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់គ្រួសារដែលមានពិការភាព និងជីវភាពខ្វះខាត ចំនួន១០គ្រួសារ រស់នៅក្នុងឃុំពង្រ ឃ៉ំមហាលាភ ឃុំល្វេ ស្រុកកោះសូទិន។