ព័ត៌មានជាតិ

សមាជិកកងរាជអាវុធហត្ថរាជធានីភ្នំពេញ គិតមកដល់ពេលនេះចំនួន១៥១៦នាក់ បានរួមគ្នាបរិច្ចាគថវិកាសរុបជិត ១ម៉ឺន ៦ពាន់ ដុល្លារអាមេរិក ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន!

(ភ្នំពេញ) ៖ មេបញ្ជាការ-មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតមកដល់ត្រឹមថ្ងៃទី09-09-2024នេះ មានចំនួន១៥១៦នាក់ហើយ ដែលបានរួមគ្នាបរិច្ចាគថវិកា សរុបជិត ១ម៉ឺន ៦ពាន់ ដុល្លារអាមេរិក (ប្រាក់រៀល ២៩,៣២១,១៨១ រៀល និងប្រាក់ដុល្លារ ៨,៣៤១.៩៥ ដុល្លារអាមេរិក) ដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”​ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *