(ព្រៃវែង) ៖ នាថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន សមាជិកណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត សរុប ៣៤៨នាក់ ស្រី ១៩២នាក់ នៅទីស្នាក់ការគណបក្សស្រុកកញ្ជ្រៀច (១៤៨នាក់ ស្រី ៨៩នាក់) និងស្រុកកំចាយមារ (២០០នាក់ ស្រី ១០៣នាក់)។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួន ៥០០រូប។