ព័ត៌មានជាតិ

ការងារចុះល្បាតប្រចាំថ្ងៃរបស់នគរបាលវរសេនាតូចការពារព្រំដែនគោក ៦០៧ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ កម្លាំងវរសេនាតូចការពារព្រំដែនគោក ៦០៧ បន្តចុះល្បាតតាមគោលដៅដើម្បីរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងជាពិសេសបទល្មើសឆ្លងដែន នានាខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាមនឹងតាមបណ្តាភូមិសាស្រ្តខេត្តព្រៃវែង ទាំងយប់ទាំងថ្ងៃជាប់ជាប្រចាំ និងជារៀងរាល់ថ្ងៃ។

គួររំលឹកថា ការចុះត្រួតពិនិត្យល្បាតតាមគោលដៅខ្សែបន្ទាត់ព្រំដែននេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ បានខិតខំអនុវត្តនឹងគោរពតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែងធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅតាមគោលដៅខ្សែបន្ទាត់ព្រំដែន កម្ពុជា-រៀតណាម ជាពិសេសបង្កើនការល្បាត និងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនឱ្យបានជាប់ជាប្រចាំថ្ងៃផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *