(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចុះសួរសយខទុក្ខ និងនាំយក សម្ភារៈ ថវិកា ឧបត្ថម្ភជូនកម្លាំងមានសមត្ថកិច្ចដែលកំពុងឈរជើងការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមគោលដៅក្នុងស្រុកស្ទឹងត្រង់ ។
យ៉ាងណាក៏ដោយមកដល់ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា សភាពការណ៍សន្តិសុខមានសភាពធម្មតា មិនទាន់មានជួបប្រទះ ប្រជាពលរដ្ឋដែលជឿតាមការញុះញង់ ឱ្យចូលរួមធ្វើបាតុកម្មនោះទេ៕