(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ អមដំណើរ ឯកឧត្តម យឹម ឆៃលី សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងគ្រឿងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន ជាព្រឹកថ្ងៃអាទិត្យ ៨ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ។