ព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារ មន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ បញ្ជរលក់សំបុត្រសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ចូលទស្សនាប្រាសាទនគរបាជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ដែលសម្រេចការសាងសង់បានប្រមាណជាង ៨០ភាគរយហើយ។