(កំពង់ចាម) ៖ ព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំប្រលងប្រណាំងភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងការងារសេវាសង្គម របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ/អង្គភាពជំនាញ ទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។